Fines Victoria

Primary content

Download as a PDF fileនេះគឺជាព័ត៌មានសំខាន់។ ប្រសិនបើអ្នកមិនយល់ព័ត៌មាននេះទេ ឬចង់និយាយជាមួយនរណាម្នាក់អំពីការផាកពិន័យរបស់អ្នក សូមទូរស័ព្ទទៅអង្គភាពផាកពិន័យរដ្ឋវិចថូរៀ (Fines Victoria) លេខ (03) 9200 8111 ឬ 1300 369 819 (សម្រាប់អ្នកហៅទូរស័ព្ទពីតំបន់ទីជនបទ) ហើយនរណាម្នាក់នឹងអាចនិយាយជាមួយអ្នកជាភាសាដែលអ្នកចូលចិត្ត។

 

ប្រព័ន្ធផាកពិន័យរដ្ឋវិចថូរៀ

ការផាកពិន័យគឺជាទោសប្បញ្ញត្តិចំពោះការរំលោភច្បាប់។ គោលបំណងនៃការផាកពិន័យ គឺដើម្បីគាំទ្រដល់សុវត្ថិភាពសហគមន៍ និងសណ្តាប់ធ្នាប់សាធារណៈ ដោយការបង្អាក់ទឹកចិត្តចំពោះការបង្អាក់រារាំងអាកប្បកិរិយាល្មើសច្បាប់។

ប្រភេទផាកពិន័យសំខាន់ៗ គឺការផាកពិន័យចំពោះការមិនគោរពច្បាប់ និងការផាកពិន័យរបស់តុលាការ។

ការផាកពិន័យចំពោះការមិនគោរពច្បាប់ ត្រូវបានចេញដោយទីភ្នាក់ងារអនុវត្តច្បាប់ដូចជាសាលាសង្កាត់ និងប៉ូលិសវិចថូរៀ។ ជាធម្មតា ការផាកពិន័យទាំងនេះត្រូវបានចេញឱ្យចំពោះការប្រព្រឹត្តិបទល្មើសសាមញ្ញៗ ដូចជាបទល្មើសចរាចរណ៍ និងបទល្មើសការចតរថយន្ត។ ការផាកពិន័យចំពោះការមិនគោរពច្បាប់ អនុញ្ញាតឱ្យមនុស្សម្នាក់ធ្វើការកែប្រែឱ្យបានល្អចំពោះបទល្មើស ដោយការបង់លុយ ដោយមិនចាំបាច់ទៅតុលាការ ឬសារភាពកំហុស។

ការផាកពិន័យរបស់តុលាការ ត្រូវបានដាក់ដោយចៅក្រម ឬចៅក្រមថ្នាក់ក្រោមនៅតុលាការ

ប្រសិនបើអ្នកបានទទួលការផាកពិន័យ

ការចាត់វិធានការចំពោះការផាកពិន័យរបស់អ្នកភ្លាមៗ ជាការសំខាន់ចាំបាច់។ ប្រសិនបើអ្នកមិនធ្វើអ្វីទាល់តែសោះ ចំនួនប្រាក់ពិន័យនឹងកើនកាន់តែច្រើនឡើងៗ ហើយវានឹងរឹតកាន់តែធ្ងន់ធ្ងរទៅៗ។

ទាំងនេះគឺជាជម្រើសរបស់អ្នក៖

បង់ការផាកពិន័យឥឡូវនេះ – ដើម្បីបង់ប្រាក់ពិន័យភ្លាមៗ សូមចូលមើល fines.vic.gov.au ដើម្បីបង់ប្រាក់តាមអនឡាញ។

បង់រម្លស់ការផាកពិន័យតាមចំនួនទូទាត់ជាទៀងទាត់ – ប្រសិនបើអ្នកមិនអាចបង់ចំនួនពេញលេញបានទេឥឡូវនេះ អ្នកអាចស្នើសុំបង់រម្លស់បន្តិចម្តងៗ។ ប្រសិនបើអ្នកទទួលប្រាក់ឧបត្ថម្ភពី Centrelink អ្នកអាចស្នើសុំឱ្យយើងដកចេញពីប្រាក់ឧបត្ថម្ភរបស់អ្នក។ ដើម្បីបង់រម្លោះបន្តិចម្តងៗ សូមចូលមើលគេហទំព័រ online.fines.vic.gov.au/Pay-by-instalments ហើយបំពេញសំណុំបែបបទតាមអនឡាញ។

ស្នើសុំពេលវេលាបន្ថែមដើម្បីបង់ប្រាក់ – ដើម្បីស្នើសុំបន្តពេលទូទាត់បន្ថែម សូមចូលមើល online.fines.vic.gov.au/Payment-extension ហើយបំពេញសំណុំបែបបទតាមអនឡាញ។

ប្រសិនបើមាននរណាម្នាក់ផ្សេងទៀតជាអ្នកបើកបរ – ប្រសិនបើការផាកពិន័យចំពោះការមិនគោរពច្បាប់ បានផ្ញើមកអ្នកតាមប្រៃសណីយ៍ ប៉ុន្តែអ្នកមិនមែនជាអ្នកបើកបរនៅពេលនោះទេ អ្នកអាចតែងតាំងអ្នកដែលបើកបរនោះដើម្បី ឱ្យការផាកពិន័យត្រូវបានបញ្ជូនទៅអ្នកនោះវិញ ជាជាងមកអ្នក។ ដើម្បីតែងតាំងអ្នកបើកបរ សូមចូលមើល online.fines.vic.gov.au/Nominate ហើយបំពេញសំណុំបែបបទ។ អ្នកគួរតែបំពេញកិច្ចការនេះ ឱ្យបានឆាប់តាមដែលអ្នកអាចធ្វើទៅបាន ដើម្បីឱ្យប្រាកដថាគេអាចទទួលយកទម្រង់បែបបទនោះបាន។

ប្រសិនបើអ្នកបានរងផលប៉ះពាល់ពីអំពើហិង្សាក្នុងគ្រួសារ – ប្រសិនបើអ្នកទទួលការផាកពិន័យចំពោះការមិនគោរពច្បាប់ ដោយសារតែអ្នកមានបទពិសោធន៍អំពើហិង្សាក្នុងគ្រួសារ អ្នកអាចដាក់ពាក្យសុំគ្រោងការណ៍អំពើហិង្សាក្នុងគ្រួសារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល justice.vic.gov.au/fvs

ប្រសិនបើអ្នកចង់ធ្វើការដើម្បីរម្លោះការផាកពិន័យចំពោះការមិនគោរពច្បាប់របស់អ្នក – អ្នកអាចធ្វើការដើម្បីរម្លោះការផាកពិន័យរបស់អ្នក ដោយចូលរួមក្នុងសកម្មភាព និងការព្យាបាលជាក់លាក់តាមរយៈគ្រោងការណ៍អនុញ្ញាតសម្រាប់ការងារ និងការអភិវឌ្ឍ។ នេះអាចជាជម្រើសមួយ ប្រសិនបើអ្នកកំពុងជួបប្រទះភាពងាយរងគ្រោះ និងគុណវិបត្តិ (ភាពគ្មានផ្ទះសម្បែង ជំងឺផ្លូវចិត្ត អំពើហិង្សាក្នុងគ្រួសារ ការញៀនគ្រឿងស្រវឹង ឬគ្រឿងញៀន ពិការភាពខាងបញ្ញា)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ justice.vic.gov.au/fvs

ប្រសិនបើអ្នកចង់ឃើញរូបថត – យើងថតរូបការផាកពិន័យចំពោះការបើកលើសល្បឿន និងការផាកពិន័យចំពោះការបើកកាត់ភ្លើងចរាចរណ៍ពណ៌ក្រហម។ ដើម្បីទាញយករូបភាព សូមចូលមើលគេហទំព័រ online.fines.vic.gov.au/View-image

ប្រសិនបើអ្នកគិតថា យើងគួរតែពិនិត្យឡើងវិញនូវការផាកពិន័យចំពោះការមិនគោរពច្បាប់របស់អ្នក

អ្នកអាចស្នើសុំការពិនិត្យមើលឡើងវិញនូវការផាកពិន័យរបស់អ្នក ប្រសិនបើ៖

  • អ្នកជឿថាការសម្រេចចិត្តដើម្បីចេញការផាកពិន័យឱ្យអ្នកគឺខុសច្បាប់ ហើយអ្នកមិនគួរត្រូវបានគេផាកពិន័យទេ
  • អ្នកបានធ្វើខុស ប៉ុន្តែអ្នកមានហេតុផលពិសេសចំពោះការរំលោភច្បាប់
  • ការផាកពិន័យត្រូវបានចេញឱ្យអ្នកដោយកំហុសឆ្គង ហើយគួរតែបានចេញឱ្យអ្នកផ្សេងទៀតមិនមែនអ្នកទេ
  • អ្នកមិនបានដឹងអំពីការផាកពិន័យនោះ ទេ - ពុំមានការផ្ញើការផាកពិន័យនោះទៅឱ្យអ្នក ឬប្រគល់ឱ្យអ្នកដោយមន្រ្តីទេ
  • អ្នកមានកាលៈទេសៈពិសេស - ភាពគ្មានផ្ទះសម្បែង ជំងឺផ្លូវចិត្ត អំពើហិង្សាក្នុងគ្រួសារ ការញៀនគ្រឿងស្រវឹង ឬគ្រឿងញៀន ឬពិការភាពខាងបញ្ញា។

ប្រសិនបើមានករណីយណាមួយនៃករណីទាំងនេះពាក់ព័ន្ធនឹងរូបអ្នក អ្នកអាចស្នើសុំការពិនិត្យឡើងវិញ។ សូមចូលមើល online.fines.vic.gov.au/Request-a-review ហើយបំពេញសំណុំបែបបទតាមអនឡាញ។ អ្នកនឹងចាំបាច់ត្រូវផ្តល់ភស្តុតាងមកយើង ដើម្បីបញ្ជាក់ពីអ្វីដែលអ្នកនិយាយ។

សម្គាល់៖ ប្រសិនបើចៅក្រម ឬចៅក្រមថ្នាក់ក្រោមនៅតុលាការបានផ្តល់ការផាកពិន័យឱ្យអ្នក អ្នកនឹងចាំបាច់ត្រូវស្នើសុំព័ត៌មានបន្ថែមទៀតពីតុលាការ ប្រសិនបើអ្នកមិនមានវត្តមាននៅក្នុងការជំនុំជម្រះក្តី ប្រសិនបើអ្នកចង់ឱ្យសេចក្តីសម្រេចរបស់តុលាការត្រូវបានពិនិត្យឡើងវិញ ឬប្រសិនបើអ្នកចង់ដឹងជម្រើសផ្សេងទៀតដែលមានសម្រាប់អ្នក។ អ្នកគួរតែស្វែងរកជំនួយផ្នែកច្បាប់ មុនពេលអ្នកទាក់ទងមកតុលាការ – សូមចូលមើល www.fclc.org.au ឬទូរស័ព្ទលេខ (03) 9652 1500 ដើម្បីស្វែងរកមជ្ឈមណ្ឌលច្បាប់សហគមន៍ក្នុងតំបន់របស់អ្នក។

ប្រសិនបើអ្នកមិនធ្វើអ្វីទាល់តែសោះអំពីការផាកពិន័យរបស់អ្នក

ការផាកពិន័យចំពោះការមិនគោរពច្បាប់
នៅពេលដែលលិខិតចំពោះការមិនគោរពច្បាប់ បានចេញឱ្យដោយទីភ្នាក់ងារអនុវត្តច្បាប់ អ្នកត្រូវតែបង់វាតាមកាលបរិច្ឆេទកំណត់។

ប្រសិនបើអ្នកមិនបង់ការផាកពិន័យដែលចេញឱ្យអ្នក ចំពោះ ការមិនគោរពច្បាប់នោះទេ វានឹងក្លាយជាលិខិតរំលឹកអំពីទោសប្បញ្ញត្តិ។ តម្លៃនៃការផាកពិន័យនឹងកើនឡើង។ អ្នកគួរតែបង់ប្រាក់ពិន័យ ឬទាក់ទងទីភ្នាក់ងារដែលចេញការផាកពិន័យនោះ ដើម្បីនិយាយអំពីជម្រើសរបស់អ្នក។ លេខទូរស័ព្ទទំនាក់ទំនងរបស់ពួកគេ មានដាក់នៅទំព័រក្រោយនៃលិខិតនោះ។

ប្រសិនបើអ្នកនៅតែមិនធ្វើអ្វីទាល់តែសោះ អំពីការផាកពិន័យ វាក្លាយជាលិខិតទាមទារចុងក្រោយ ហើយតម្លៃនៃការផាកពិន័យនឹងកើនឡើងម្តងទៀត។ អ្នកគួរតែបង់ថ្លៃការផាកពិន័យនេះ តាមកាលបរិច្ឆេទកំណត់ ឬទាក់ទងមកយើងនៅគេហទំព័រ fines.vic.gov.au/contact-us

ប្រសិនបើអ្នកនៅតែមិនធ្វើអ្វីទាល់តែសោះ អំពីការផាកពិន័យ៖

  • ប័ណ្ណបើកបរ ឬការចុះ បញ្ជីរថយន្តរបស់អ្នកអាចត្រូវបានផ្អាក
  • គេអាចដកប្រាក់ចេញពីគណនីធនាគារ ឬប្រាក់បៀវត្សរ៍បស់អ្នក
  • ដីកាមួយ អាចនឹងត្រូវបានចេញជំទាស់នឹងឈ្មោះ របស់អ្នក ហើយតម្លៃនៃការផាកពិន័យនឹងកើនឡើងកាន់តែច្រើនថែមទៀត។
  • បន្ទាប់ពីពេលនេះ តម្រួតតំបន់អាចទាក់ទិនក្នុងរឿងនេះ ។ ឧទាហរណ៍ តម្រួតតំបន់អាចឃាត់យករថយន្តរបស់អ្នក ហើយលក់វា។

ការផាកពិន័យរបស់តុលាការ
ប្រសិនបើចៅក្រម ឬចៅក្រមថ្នាក់ក្រោមនៅតុលាការបានផ្តល់ការផាកពិន័យឱ្យអ្នកនៅក្នុងតុលាការនោះ គេហៅការផាកពិន័យនេះថា ការផាកពិន័យរបស់តុលាការ។ ប្រសិនបើអ្នកមិនបានបង់ការផាកពិន័យរបស់អ្នកនៅថ្ងៃជំនុំជម្រះក្តីទេនោះ អង្គភាពផាកពិន័យរដ្ឋវិចថូរៀនឹងចេញឱ្យអ្នក នឹងចេញឱ្យអ្នកនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រមូលប្រាក់ពិន័យរបស់តុលាការ (CFCS)។ នៅពេលអ្នកទទួលបាន CFCS អ្នកគួរតែបង់ប្រាក់ពិន័យតាមកាលបរិច្ឆេទកំណត់ដែលបានចុះក្នុងសេចក្តីថ្លែងការណ៍នោះ។

អ្នកអាចស្នើសុំបង់រម្លោះប្រាក់ពិន័យបន្តិចម្តងៗ ឬស្នើសុំពេលវេលាបន្ថែមដើម្បីបង់។ សូមទាក់ទងមកយើងនៅគេហទំព័រ fines.vic.gov.au/contact-us

CFCS របស់អ្នកក៏នឹងមានចុះនូវព័ត៌មានសំខាន់ផ្សេងទៀតអំពីការផាកពិន័យរបស់អ្នកដែរ។ ប្រសិនបើអ្នកមិនយល់ពី CFCS របស់អ្នកទេ អ្នកគួរតែទាក់ទងមកយើង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅគេហទំព័រ fines.vic.gov.au/contact-us

ប្រសិនបើអ្នកមិនធ្វើអ្វីទាល់តែសោះ អំពីការពិន័យរបស់តុលាការ៖

  • ប័ណ្ណបើកបរ ឬការចុះ បញ្ជីរថយន្តរបស់អ្នកអាចត្រូវបានផ្អាក
  • គេអាចដកប្រាក់ចេញពីគណនីធនាគារ ឬប្រាក់បៀវត្សរ៍បស់អ្នក
  • ដីកាមួយនឹងត្រូវបានចេញជំទាស់នឹងឈ្មោះរបស់អ្នក ហើយតម្លៃនៃការផាកពិន័យនឹងកើនឡើងកាន់តែច្រើនថែមទៀត។
  • បន្ទាប់ពីពេលនេះ តម្រួតតំបន់អាចទាក់ទិនក្នុងរឿងនេះ ។ ឧទាហរណ៍ តម្រួតតំបន់អាចឃាត់យករថយន្តរបស់អ្នក ហើយលក់វា។

អំពីតម្រួតតំបន់

តម្រួតតំបន់ គឺជាមន្រ្តីផ្លូវការរបស់តុលាការកំពូលនៃរដ្ឋវិចថូរៀ ដែលទទួលខុសត្រូវចំពោះ ការអនុវត្តដីកាសម្រាប់៖

  • ការផាកពិន័យដែលមិនបានបង់ ដែលបានចុះ បញ្ជីជាមួយ អង្គភាពផាកពិន័យរដ្ឋវិចថូរៀ
  • ការផាកពិន័យដែលមិនបានបង់ ដែលបានបញ្ជាដោយចៅក្រម ឬចៅក្រមថ្នាក់ក្រោមនៅតុលាការ។

ប្រសិនបើអ្នកមិនធ្វើអ្វីទាល់តែសោះ ហើយព្រងើយកន្តើយចំពោះការផាកពិន័យរបស់អ្នក ដីកាមួយនឹងត្រូវបានចេញជំទាស់នឹងឈ្មោះ របស់អ្នក។

ភ្នាក់ងារតម្រួតតំបន់ អាចទៅផ្ទះ ឬកន្លែងធ្វើការរបស់អ្នក ឬអ្នកអាចត្រូវបានបញ្ឈប់នៅតាមដងផ្លូវដែលបិទឃាំង ដើម្បីពិភាក្សាពីដីការបស់អ្នក។ ភ្នាក់ងារតម្រួតតំបន់ ក៏អាចដាក់ឧបករណ៍ខារខាំងកង់រថយន្តរបស់អ្នកមិនឱ្យវិលបានដែរ។

អ្នកមិនគួរភ័យខ្លាចចំពោះ ភ្នាក់ងារតម្រួតតំបន់ទេ។ ពួកគេចង់ជួយអ្នកដើម្បីរៀបចំដំណោះ ស្រាយអំពីការផាកពិន័យដែលអ្នកមិនបានបង់ ហើយពួកគេនឹងប្រព្រឹត្តចំពោះ អ្នកដោយការគោរព។ ពួកគេនឹងពន្យល់អំពីជម្រើសដែលមានសម្រាប់អ្នក និងជួយអ្នកឱ្យបានយល់ដឹងពីអ្វីដែលអ្នកត្រូវធ្វើ។

ប្រសិនបើចាំបាច់ ភ្នាក់ងារតម្រួតតំបន់ មានអំណាចដើម្បី៖

  • ស្វែងរក និងរឹបអូសទ្រព្យសម្បត្តិ ដូចជារថយន្តរបស់អ្នកដើម្បីលក់
  • ដាក់ឧបករណ៍ទប់កង់រថយន្តមិនឱ្យវិល ឬឃាត់ឃាំងរថយន្តរបស់អ្នកទុក
  • ចាប់ខ្លួនអ្នក ដើម្បីនាំអ្នកទៅបង្ហាញខ្លួននៅចំពោះចៅក្រមថ្នាក់ក្រោម។

 

Return to the top